Posts

អ្នកនយោបាយម្នាក់ចេញពីមឈូស ធ្វើជាយុទ្ធវិធី ឃោសនារកសំឡេងគាំទ្រ

Image
  (មិកស៊ិក)៖ យោងតាមការផ្សាយរបស់ AFP វាពិតជារឿងគួរឲ្យភ្ញាក់ផ្អើលណាស់ ដោយសារតែលោក Carlos Mayorga  ជាបេក្ខជនសភាជាន់ទាបម្នាក់ពីគណបក្ស Encuentro Solidario (ជំនួបសាមគ្គី) ប្រចាំរដ្ឋ Chihuahua  បានចេញពីក្នុងមឈូសលាបពណ៌មាសមួយ។ តាមរយៈសកម្មភាពដ៏កម្រនេះ លោកចង់ផ្ញើសារទៅ កាន់បណ្តាអ្នកនយោបាយថា ការសម្រេចចិត្តខុសរបស់ពួកគេនាំឲ្យប្រជាជនស្លាប់។   យុទ្ធនាការឃោសនារបស់លោក Mayorga បានចាប់ផ្តើមនៅលើស្ពានមួយនាព្រំប្រទល់ក្រុង Ciudad Juarez រដ្ឋ Chihuahua ជាមួយនឹងក្រុង El Paso រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ លោកមានជំនួយការជាច្រើននាក់ដែលសែងមឈូស និងកាន់បាច់ផ្កា ដើម្បីឲ្យពលរដ្ឋម៉ិកស៊ិកទាំងអស់ផ្តោតអារម្មណ៍លើចំនួនមនុស្សដែលស្លាប់កាន់តែច្រើនឡើងនៅប្រទេសក្នុងតំបន់អាមេរិកខាងជើងមួយនេះ។   សកម្មភាព លោក Carlos Mayorgaងើបចេញពីក្ដាឈូស     គិតត្រឹមថ្ងៃទី៩ ខែមេសា នេះ ម៉ិកស៊ិកមានអ្នកឆ្លងជិត២,៥លាននាក់ដោយស្ថិតនៅលំដាប់ទី១៤លើពិភពលោក ប៉ុន្តែជាប្រទេសទី៣ដែលមានអ្នកស្លាប់ច្រើនជាងគេ ពោលគឺរហូតដល់ទៅជាង២០ម៉ឺននាក់ បន្ទាប់សហរដ្ឋអាមេរិក ជាង៥៧ម៉ឺននាក់ និងប្រេស៊ីល ជាង៣៤,៥ម៉ឺននាក់។   ទាក់ទងនឹងករណីស្លាប...

មួយទៀតហើយ! ស្ត្រីចំណាស់ម្នាក់ បានទទួលមរណៈភាពដោយសារជម្ងឺកូវីត១៩

Image
(ភ្នំពេញ) នៅថ្ងៃទី០៩ ខែ មេសា ឆ្នាំ២០២១ មានស្រ្តីវ័យ៥៥ឆ្នាំម្នាក់ ដែលរស់នៅទីក្រុងភ្នំពេញ បានបាត់បង់ជីវិត ដោយសារជម្ងឺកូវីត១៩។  នេះជាពត៌មាន ផ្លូវការ ដោយទទួលបានពី ក្រសួងសុខាភិបាល ដែលបានប្រកាសឲ្យបានដឹងនៅថ្ងៃសុក្រនេះ។ បើតាមពត៌មានពីមន្ត្រីសុខាភិបាល បានឲ្យដឹងថា ស្ត្រីចំណាស់ដែលបានស្លាប់នេះ ត្រូវបានរកឃើញវិជ្ជមានកូវីត១៩ តាំងពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ មកម្លេះ។ "អ្នកជម្ងឺមានរោគ ទឹកនោមផ្អែម , មានជម្ងឺថ្លើមធ្ងន់ធ្ង និង មានអក្ការៈពិបាកដកដង្ហើម ដោយសារតែ កូវីត១៩ (COVID19)," នេះបើយោងតាមការបញ្ជាក់របស់ក្រសួង។ មកដល់ពេលនេះ, កម្ពុជា មានអ្នកជម្ងឺស្លាប់បាត់បង់ជីវិតដោយសារតែ កូវីត១៩ ចំនួន២៥ករណីហើយ៕    Phnom Penh (FN), Apr. 9 – A 55-year-old Cambodian woman living in Phnom Penh died of COVID19 on 9 April 2021, according to the Ministry of Health's announcement dated Friday. The woman was tested positive of COVID19 on 30 March 2021. "The patient had diabetes, severe lung disease and respiratory crisis attacked by COVID19," the ministry confirmed. To date, Cambodia has registered 25 cases ...

អាមេរិក រងចោទពីបទ ជាមេឃ្លោងការបញ្ឆេះសង្រ្គាម នៅលើពិភពលោក នាសតវត្សទី២១នេះ

Image
 (ប៉េកាំង)៖ សមាគមសិក្សាស្រាវជ្រាវអំពីសិទ្ធិមនុស្សរបស់ប្រទេសចិន បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា «សង្គ្រាមឈ្លានពានបរទេសរបស់អាមេរិក បានបង្កជាគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ» ដោយលើកឧទាហរណ៍ពីសង្គ្រាមឈ្លានពានមួយចំនួន ដែលបំផុសឡើងដោយអាមេរិក បន្ទាប់ពីសង្គ្រាមលោកលើកទី២ ក្នុងន័យលាតត្រដាងសកម្មភាពដ៏អាក្រក់របស់អាមេរិក ដែលយក «ការធ្វើអន្តរាគនម៍បែបមនុស្សធម៌» ធ្វើជាលេស ដើម្បីបំផុសសង្គ្រាមឈ្លានពានប្រទេសដទៃ។ អត្ថបទបានវិភាគយ៉ាងស៊ីជម្រៅថា សង្គ្រាមទាំងនេះមិនត្រឹមតែបានផ្តាច់ជីវិត យោធាជាច្រើនប៉ុណ្ណោះទេ ថែមទាំងបានបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរបួសយ៉ាងច្រើនសន្ធឹក ព្រមនិងបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ក្នុងកម្រិតធ្ងន់ធ្ងន់ក្រៃលែង ដែលបង្កជាគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ បើតាមស្ថិតិមិនទាន់ពេញលេញដែលលើកឡើងក្នុងអត្ថបទនេះ គិតពីពេលបញ្ចប់សង្គ្រាមលោកលើកទី២ រហូតដល់ឆ្នាំ២០០១ ក្នុងចំណោមការប៉ះទង្គិចដោយកម្លាំងប្រដាប់អាវុធចំនួន ២៤៨ លើកនៅក្នុងតំបន់ចំនួន ១៥៣ នៅទូទាំងពិភពលោក អាមេរិកជាអ្នកបំផុសឡើងរហូតដល់ទៅ ២០១ លើក។ អត្ថបទបានលាតត្រដាងថា ប្រតិបត្តិការយោធានាំឱ្យកើតមានវិបត្តិមនុស្សធម៌ ដែលមានប្រភពចេញពីគំនិតអនុត្តរភាពរបស់អា...

ក្នុងមួយពព្រិចភ្នែក វិទ្យាល័យជាស៊ីមសាម្គី បានប្រែក្លាយជា មន្ទីពេទ្យបាត់ទៅហើយ!

Image
 (ភ្នំពេញ)៖ វាពិតជាពេលវេលាដ៏តានតឹងមួយ ចំពោះកម្ពុជា និង ពិភពលោកទាំងមូល ក្នុងបរិបទកូវីដ ១៩ ដែលកំពុងនឹងបន្ត រាតត្បាត គ្រប់តំបន់នៃ ផែនដី។ មិនខុសគ្នា កម្ពុជា កំពុងតែទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ចំពោះសុខមាលភាព សេរីភាព និងជីវភាព ប្រជាជនដោយសារតែវិបត្តិកូវីត។ អ្វីៗត្រូវបានប្ដូរផ្លាស់ តម្រូវទៅតាម ចរន្តពិភពលោក និងខ្សែញាក់របស់ជម្ងឺឆ្លង ដ៏សាហាវមួយនេះ។ ដោយឡែក នៅថ្ងៃនេះ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសំរេចយកវិទ្យាល័យជាស៊ីមសាមគ្គី ជាកន្លែងសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ក្រោយសន្ទុះនៃការឆ្លងរីករាលដាលនៅរាជធានីភ្នំពេញ កាន់តែខ្លាំង។ វាពិតជាគួឲ្យសង្វេគណាស់ បើយើងក្រឡេកមើលទៅអតីតកាលដ៏ខ្មៅងងឹតក្រោមរបបប្រល័យពូជសាសន៍ប៉ុលពត  កាលនោះខ្មែរក្រហម បានកែប្រែ វិទ្យាល័យទូលស្លែង ទៅជាគុគពិឃាដដ៏ឃោឃៅយោងខ្នង និង ព្រៃផ្សៃបំផុត។ រីឯស្ថានភាពប្រទេសជាតិក្នុង សម័យទំនើបនេះវិញ​ សាលារៀន ដែលជាកន្លែងផ្ដល់ចំនេះដឹង ដល់សិស្សានុសិស្ស បានក្លាយទៅជាមន្ទីពេទ្យព្យាបាលជម្ងឺក្នុងមួយពព្រិចភ្នែកដ៏គួឲ្យស្រណោះជាពន់ពេកណាស់។   ឯកឩត្តម ឃួង ស្រេង អភិបាលក្រុងភ្នំពេញ បានអញ្ជើញទៅដល់ពិនិត្យការផ្ទាល់ នៅទីតាំងវិទ្យាល័យជាស៊ីម សាម្គី  បើតាមអ្...

គ្រាប់កាំភ្លើងឥតមេត្តាមួយគ្រាប់ ផ្ដាច់ជីវិតយុវជនម្នាក់នៅនឹងកន្លែង

Image
 ខណៈពេល ដែលពលរដ្ឋគ្នាគ្រប់គ្នា កំពុងតែព្រួយបារម្ភ គ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែជម្ងឺឆ្លង កូវីត១៩  ស្រាប់តែយុវជនម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធម ក្រោមកាណុងកាំភ្លើងមច្ចុរាជ។ ក្នុងមួយពព្រិចភ្នែក បុរសពីរនាក់ក្លាយទៅជាជនរងគ្រោះ ដោយចំណោមនោះ ម្នាក់ក្លាយជាសាកសមភ្លាមៗ រីឯម្ខាងទៀត ត្រូវបានសមត្ថកិច្ចវាលខ្នោះ និងប្រឈមការចោទប្រកាន់ពីការប្រព្រឹត្តបទឳឩក្រឹដ្ឋ។ ហេតុការណ៍ បាញ់ប្រហារហូតបណ្ដាលឲ្យមនុស្សស្លាប់នេះ បានកើតឡើងនៅ វេលាម៉ោង ៨ និង២១នាទីយប់ នាបរិវេណខាងមុខទូអេធីអឹម(ATM) នៃធនាគារ អេប៊ីអេ (ABA) សាខាស្ពានអាកាសផ្សារដីហុយ។ ទីតាំងកើតហេតុ មុខធនាគារ អេប៊ីអេ (ABA) ក្បែរស្បានអាកាសផ្សារដីហុយ  បើតាមសាក្សី នៅកន្លែងកើតហេតុ បើអះអាងចំពោះ សមត្ថកិច្ច និង អ្នកសារពត៌មានថា មុននឹងមានការផ្ទុះអាវុធចំនួន ដំបូងឡើយមានការឈ្លោះ ប្រកែកទាស់ពាក្យសម្ដីគ្នា រហូតមានការប្រតាយប្រតប់គ្នា រវាងជនដៃដល់ ដែលគេស្គាល់ថាជាសន្តិសុខ របស់ធនគារ អេប៊ីអេ (ABA) ជាមួយនឹង ជនរងគ្រោះ។ បន្ទាប់ពី​នោះ យុវជន រងគ្រោះ បានដើរចេញទៅបាត់ មួយសន្ទុះធំក្រោយមក ស្រាប់តែ គេឃើញជនរងគ្រោះ ដើរតម្រង់មក ដោយមានកាន់កាំបិតចុងស្រួចភ្ជាប់នឹងដៃ។ ពេលដែលដើ...

តើនយោបាយស៊ីសាច់ឯង នៃរបបយោធាផ្ដាច់ការមីយ៉ាន់ម៉ា​ នឹងដើរដល់ទីអវសាននៅពេលណា?

Image
        គិតមកដល់ថ្ងៃនេះ មានរយៈពេលប្រហែល៣ខែមកហើយ នៃព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងសហព័ន្ធសហាភាពមីយ៉ាន់ម៉ា។ មេដឹកនាំកំពូលៗ របស់រដ្ឋាភិបាលភូមា ដែលរួមមាន លោកស្រី អង់ សានស៊ូជី( Aung San Suu Kyi), លោកប្រធានាធិបតី វីន មីន (Win Myint) ក៏ដូចជា មន្រ្តីរដ្ឋការនៃ រដ្ឋាភិបាលស៊ីវិល និងសមាជិកសមាជិកា ដោយរាប់តាំងពីថ្នាក់មូលដ្ឋាន រហូតដល់មេដឹកនាំជាន់ខ្ពស់ជាច្រើនរូប ត្រូវបានក្រុមយោធា និងប៉ូលីសចាប់ខ្លួនជាបន្តបន្ទាប់។          រដ្ឋប្រហារដ៏គួរឲ្យស្អប់ខ្ពើម ក្នុងផ្នត់គំនិត អ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ នាសតវត្សទី២១នេះ បានចាប់ផ្ដើមឡើងដោយស្ងៀមស្ងាត់ ពោលគ្មានការផ្ទុះអាវុធ និងគ្មានការបង្ហូឈាមអ្វីឡើយ។ ទោះបីយ៉ាងណាក៏ដោយ រំលងបានតែមួយថ្ងៃ ឬពីរថ្ងៃ ពលរដ្ឋភូមា ដែលទើបតែស្គាល់រសជាតិជីវិតក្នុង សង្គមលទ្ធិប្រជាធិបតេយ្យ ទើបតែបានប្រហែល១០ឆ្នាំ ចេញមកប្រឆាំងភ្លាមៗ ចំពោះអំណាចយោធា ដោយពួកគេមិនព្រមអោបដៃឈមើល ប្រទេសជាតិវិលទៅរករបបផ្ដាច់ការ ដូចក្នុងអតីតកាលសាជាថ្មីឡើយ។ ជាការពិតណាស់ តាមរយៈរដ្ឋប្រហារ ដែលមតិសាធារណៈទូទៅ ចាត់ទុកថាជាការប្លន់អំណាច ប...

ដីលក់ បន្ទាន់នៅកំបូល ជាប់ផ្លូវរដ្ឋ គៀកនិង តំបន់សេដ្ឋកិច្ច ពិសេស

Image
  ដីលក់ បន្ទាន់នៅកំបូល ជាប់ផ្លូវរដ្ឋ គៀកនិង តំបន់សេដ្ឋកិច្ច ពិសេស ទំហំ 10*20 ម៉ែត្រ តម្លៃ 4$$$$ ចចចារ ដីស្អាត ចំណុចពិសេសនៃដី ទីតាំងនៅកំបូល ដីជាប់ផ្លូវរដ្ឋ មានរោងចក្រ តូចធំ មានមនុស្សរស់នៅកោះក មានផ្ទះជួល ផ្ទះល្វែង ល ។     នាំមកជូនដោយ៖ Service ទំនាក់ទងផ្សាយពាណិជ្ជកម្មសូមចូលទៅកាន់អាស័យដ្ឋានខាងក្រោម៖ លេខទំនាក់ទំនងៈ ០៩៣ ៨៤៣​ ៩​១៥ / ០៩៦ ៣៣៤​៥ ០៦៥   Email address: serviceability999@gmail.com  ឬចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់យើងខ្ញុំ តាមរយៈតំណភ្ជាប់ខាងក្រោម៖  https://web.facebook.com/unlimittedservice