សម្តេច ហេង សំរិន ផ្ញើសារជូនពរប្រជាពលរដ្ឋខ្មែរ

 (ភ្នំពេញ)៖ ក្រៅពីគុណបំណាច់ ដ៏ធ្ងន់មិនអាចកាត់ថ្លៃ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជាតិមាតុភូមិ ជាពិសេស ការរំដោះជាតិ ចេញផុតពីក្រញ៉ាំបនប្រល័យពូជសាសន៍ខ្មែរក្រហម ប្រមុខនៃរាជរដ្ឋាភិបាលដ៏មានប្រជាប្រិយភាព បាននឹងកំពុងបន្ត ធ្វើយ៉ាងណា ឲ្យប្រទេសជាតិរីកចំរើនទៅមុខជាលំដាប់។ ទោះបីស្ថានបច្ចុប្បន្ន ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងតែជួបនឹងវិបត្តិកូវីត១៩យ៉ាងណាក្ដី ក៏ថ្នាក់ដឹកនាំរបស់យើង កំពុងតែបង្ហាញឲ្យសាធារណៈមតិបានឃើញថា ក្នុងការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ​។ យើងបានរក្សាស្ថានភាពស្រុកទេស ឲ្យស្ថិតក្នុងស្ថានភាពនឹងធឹង តាមរយៈការបញ្ជៀសនូវកំណើនអ្នកឆ្លងកូវីត១៩ និង អ្នកស្លាប់ ឲ្យស្ថិតក្នុងកំរិតទាបបំផុត បើធៀបទៅនឹងប្រទេសនានាលើភពិភពលោក។
ស្ថិតក្នុងបរិយាកាសដ៏តានតឹង ប្រមុខដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមយ៉ាងកក់ក្ដៅ ជាមួយប្រជាពលរដ្ឋ ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំង នឹងកូវីត១៩ តាមរយៈសកម្មភាពផ្សេងៗ ជាពិសេសការ ជំរុញឲ្យក្រុមគ្រូពេទ្យបំរើសេវាព្យាបាលដោយយកចិត្តទុកដាក់បំផុត។ ក្រៅពីនេះ ការឩបត្ថម្ភគាំពារផ្សេងៗ បាននឹងកំពុងអនុវត្តដោយមន្ត្រីរដ្ឋ ជាបន្តបន្ទាប់ ក្នុងនោះវិធានការ សម្រាលទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ កំពុងតែបានធ្វើឡើងផងដែរ​ ដូចជា ការផ្អាក យកថ្លៃបន្ទប់ជួល ការឩបត្ថម្ភលុយកាក់ដល់ អ្នកជម្ងឺ និងជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតដោយសារ តែកូវីត១៩។

 

 ទាំងនេះ សុទ្ធសឹងជាទង្វើ ដល់គួរឲ្យគោរព នៃរាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋខ្មែរ ប៉ុន្តែវាមិនទាន់អស់នៅឡើយទេ គឺនៅមានសកម្មភាព ដែលបានសម្ដែងនូវសណ្ដានចិត្តដ៏ថ្លៃថ្លា របស់ប្រមុខថ្នាក់ដឹកនាំ។ ជាការពិតណាស់ យើងមានតឹកតាងយ៉ាងច្បាស់ ដោយនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ គេឃើញផេកហ្វេសប៊ុកផ្លូវការ របស់ សម្តេច ពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភាជាតិ បាន បង្ហោះសារជូនពរ បងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕
 
សូមអស់លោកលោកស្រី អញ្ជើញអានសារលិខិតជូនពររបស់ សម្ដេចហេង សំរិន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖
 
"សួស្តីឆ្នាំថ្មីប្រពៃណីជាតិ
នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ នេះ ខ្ញុំនិងភរិយាសូមបួងដល់ទេវតាឆ្នាំថ្មីព្រះនាមមណ្ឌាទេវី តាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនបងប្អូនជនរួមជាតិ បានប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ពិសេសសូមឱ្យជំងឺដ៏កាចសាហាវ កូវីដ-១៩ ដែលកំពុងរាតត្បាតពិភពលោកនេះ ចៀសឱ្យឆ្ងាយពីយើងគ្រប់គ្នាជាស្ថាពរក្នុងពេលឆាប់ៗនេះ។
ជំងឺកូវីដ-១៩ បានបង្ខំឱ្យយើងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅតាមគេហដ្ឋានរៀងខ្លួនៗ ដូច្នេះសូមបងប្អូន កូនក្មួយទាំងអស់ អនុវត្ត គោរពរាល់វិធានការការពារ របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងជំនាញឱ្យបានហ្មត់ចត់ និងខ្ជាប់ខ្ជួនគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពរបស់យើងម្នាក់ៗ ក្រុមគ្រួសារនិងសង្គមជាតិទាំងមូល ដ្បិតអីពេលនេះយើងកំពុងស្ថិតនៅក្នុងកាលៈទេសៈមួយដែលមានហានិភ័យខ្ពស់បំផុត។
យកឈ្នះកូវីដ-១៩ នៅឆ្នាំនេះ ឆ្នាំក្រោយយើងនឹងមានឱកាសរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិបានដូចដើមវិញ។
សូមឱ្យឆ្នាំថ្មី ឆ្នាំឆ្លូវ នាំមកនូវសេរីសួស្តី សុភមង្គម និងការអភិវឌ្ឍថ្មីៗកើតមានដល់ជនរួមជាតិ និងប្រទេសជាតិរបស់យើងកុំបីឃ្លៀងឃ្លាតឡើយ "៕


សារលិខិតជួនពរដល់សម្តេច ពញចក្រី ហេង សំរិន និងក្រុមគ្រួសារ ពីក្រុមការងារ សង្គម និង បច្ចេកវិទ្យា


"យើងខ្ញុំ ជាក្រុមការងារ គេហទំព័រ សង្គម និង បច្ចេកវិទ្យា មានកិត្តិយសសូម គោរពជូនពរ សម្តេច ពញចក្រី ហេង សំរិន និងក្រុមគ្រួសារ ឲ្យជួបតែសំណាងល្អ សុខភាពល្អ បវមហាប្រសើ ជាពិសេស សូមបួងសួងដល់ទេវតាឆ្នាំ ប្រសិទ្ធិពរជ័យ សិរីមង្គល និងសិរីសួស្ដី ដល់សម្ដេច និងក្រុមគ្រួសារ ដើម្បីគង់នៅជាម្លប់ដឹកនាំនាវាប្រទេសកម្ពុជាឲ្យស្គាល់តែភាពរីកចំរើនជាដរាបតទៅ"៕


 
ផ្សព្វផ្សាយតដោយ៖ សង្គម និង បច្ចេកវិទ្យា
https://web.facebook.com/Serviceultimated
 
 

Comments

Popular posts from this blog

អ្នកនយោបាយម្នាក់ចេញពីមឈូស ធ្វើជាយុទ្ធវិធី ឃោសនារកសំឡេងគាំទ្រ

រន្ទះបាញ់ខែចេត្រ ផ្ដាច់ជីវិតស្ត្រីចំណាស់ម្នាក់កណ្ដាលចំការ

ម៉ាស៊ីនចំរោះទឹកនិងបន្សុទ្ធទឹក