លោក ដាញ់ ហុង ដើមកំណើតខ្មែរកម្ពុជាក្រោម ជាមួយនឹងស្នាដៃដ៏អស្ចារ្យ សំរាប់កូនខ្មែរ
សំរាប់អ្នកដែលរៀន អំពីបច្ចេកវិទ្យា ប្រាកដជាស្គាល់ហើយ អ្វីទៅជា ហ្វន់ខ្មែរយូនីកូដ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទួលាយ ក្នុងវិស័យការងារ និង សិក្សាផងដែរ។ ពាក្យចាស់ លោកពោលថា ផឹកទឹក ឲ្យនឹកដល់ប្រភព ដូច្នេះហើយដើម្បីសម្ដែងនូវការស្ងប់ស្ងែង និងការគោរពដល់ម្ចាស់ស្នាដៃ ដែលបានលះបង់ពេលវេលា និងថវិកា ក្នុងការស្រាវជ្រាវ បង្កើតបានជាលទ្ធកម្ម តំកល់ទុកជាប្រយោជន៍ដល់មនុស្សជាតិ ក្រុមការងារយើងខ្ញុំ និង លើកយក រឿងរឿងនៃការបង្កើត ហ្វន់អក្សរខ្មែរយូនីកូដនេះ មកផ្សព្វផ្សាយម្ដងទៀត។
ក្រុមការងារ សង្គម និង បច្ចេកវិទ្យា បានសម្រង់សម្ដី របស់លោក ថាច់ ឡុក (Thach Lok)ដែលបាន បង្ហោះ លើគណនេយ្យហ្វេសប៊ុក របស់លោក ដោយមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖
អ្នកបង្កើតហ្វន់អក្សរខ្មែរយូនិកូដ For Making Khmer UNICODE លោកដាញ់ហុង គាត់មានកំណើត ជាខ្មែរក្រោម អ្នកស្រុកកោះដូង ខេត្តពលលាវ កម្ពុជាក្រោម ដែលជាអ្នកបង្កើត ហ្វន់អក្សរខ្មែរ យូនិកូដឡើងមុនតំបូងគេបង្អស់ សម្រាប់ឱ្យខ្មែរយើងបានប្រើប្រាស់ធ្វើជាយានផ្លូវការសាធារណៈ ក្នុងការសរសេរកំណត់សម្គាល់ ចំណាំទៅលើវត្ថុផ្សេងៗ លុះដល់សព្វថ្ងៃនេះ ។
ហើយរូបភាពកំព្យូទ័រមួយដែលលោកដាញ់ហុងបានថតឱ្យខ្ញុំកំពុងក្រេបប៊ីយ៉ែរABCម្នាក់ឯងនោះ, វា គីជាកំព្យូទ័រ តំបូងគេបំផុតរបស់លោកដាញ់ហុង ក្នុងសកម្មភាពខិតខំប្រឹងប្រែង ស្វះស្វែងរាវរក បង្កើតហ្វន់ខ្មែរយូនិកូដនេះឡើង គឺត្រូវចំណាយ ពេលវេលា អស់រយៈកាលជា ច្រើនឆ្នាំទម្រាំ លុះថ្ងៃ បានសម្រេចជោគជ័យរបស់គាត់នោះ ។ ហើយរូបភាពនេះដែរ គឺបានថតតាំងពីឆ្នាំ ២០០១ រវាង លោក (#ដាញ់ហុង) និងខ្ញុំបាទ (#ថាច់ឡុក) ក្នុងសណ្ឋាគារមានហួរ ក្នុងសង្កាត់ទឹកល្អក់ រាជធានី ភ្នំពេញមុនពេលយកហ្វន់យូនិកូដខ្មែរថ្មីនេះចូលទៅប្រគល់ជូនក្រសួងមហាផ្ទៃខ្មែរកាលនោះ ដើម្បី ធ្វើការត្រួតពិនិត្យ និងទទួលយកទៅប្រកាស់ដាក់ឱ្យពលរដ្ឋខ្មែរប្រើប្រាស់ជាសាធារណៈ ផ្លូវការ លុះ នាពេលបច្ចុប្បន្ននេះ ។
អ្វីដែលខ្ញុំចង់ប្រាប់ទៅកាន់បងប្អូនជនរួមឈាមខ្មែរគ្រប់រូប..នោះថា នេះគ្រាន់តែជាការរំលឹក នូវ អនុស្សាវរីយ៍ ដ៏ បន្តិចបន្ទួចក្នុងតំណើរជីវិតរបស់យើងខ្ញុំ ដែលធ្លាប់បាន ហែលឆ្លងកាត់ ពេលវេលា ដ៏ស្ងាត់ស្ងៀមនិងវែងអន្លាយហើយបានជួបនូវឧបស័គ្គច្រើនណាស់នាពេលកន្លង មក នោះ...ក៏ដើម្បីតែទុកសម្រាប់ខ្មែរនោះតែប៉ុនណោះ ។
រូបថតអនុស្សាវរីយ៍របស់លោក ថាច់ ឡុក នៅសណ្ឋាគារ មានហួរ នាឆ្នាំ២០០១ |
ការជជែកគ្នារកវិធីសាស្ត្របណ្តើរ ក្រេបប៊ីយ៉ែរលេងបន្តិចបន្ទួចផ្សើមបំពង់កបណ្តើរកាលពីពេលនោះ ខ្ញុំជឿជាក់ថា..វាប្រហែលជាមិនអាក្រក់ដល់ណាស់ណាទេ មែនទេបងប្អូន..បើយើងហូបរបៀបនេះ....!?...ហើយរូបភាពនេះដែរ វាកជាសំណល់អនុស្សាវរីយ៍នៅសល់តែមួយសន្លឹកនេះគត់សម្រាប់ក្នុងជីវិតខ្ញុំកាលគ្រានោះដែល
នៅសល់ជាប់នៅតាមខ្លួន ៕
ផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈ គេហទំព័រផ្លូវការ សង្គម និង បច្ចេកវិទ្យា
ឬចូលទៅកាន់ហ្វេសប៊ុកផ្លូវការ តាមតរយៈតំណភ្ជាប់ខាងក្រោម
សំរាប់បងប្អូនដែលចង់ឩបត្ថម្ភដល់ការផ្សាយ របស់ក្រុមការងារយើងខ្ញុំ អាចផ្ដល់ឲ្យដោយអនុគ្រោះតាមរយៈ គណនីធនាគារ និង វីង ដូចខាងក្រោម៖
លេខABA (អេប៊ីអេ)ៈ 002004978
គណនីយWing (វីងៈ) 093843915
Comments
Post a Comment