ក្នុងមួយពព្រិចភ្នែក វិទ្យាល័យជាស៊ីមសាម្គី បានប្រែក្លាយជា មន្ទីពេទ្យបាត់ទៅហើយ!

 (ភ្នំពេញ)៖ វាពិតជាពេលវេលាដ៏តានតឹងមួយ ចំពោះកម្ពុជា និង ពិភពលោកទាំងមូល ក្នុងបរិបទកូវីដ ១៩ ដែលកំពុងនឹងបន្ត រាតត្បាត គ្រប់តំបន់នៃ ផែនដី។ មិនខុសគ្នា កម្ពុជា កំពុងតែទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ចំពោះសុខមាលភាព សេរីភាព និងជីវភាព ប្រជាជនដោយសារតែវិបត្តិកូវីត។ អ្វីៗត្រូវបានប្ដូរផ្លាស់ តម្រូវទៅតាម ចរន្តពិភពលោក និងខ្សែញាក់របស់ជម្ងឺឆ្លង ដ៏សាហាវមួយនេះ។ ដោយឡែក នៅថ្ងៃនេះ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសំរេចយកវិទ្យាល័យជាស៊ីមសាមគ្គី ជាកន្លែងសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ក្រោយសន្ទុះនៃការឆ្លងរីករាលដាលនៅរាជធានីភ្នំពេញ កាន់តែខ្លាំង។ វាពិតជាគួឲ្យសង្វេគណាស់ បើយើងក្រឡេកមើលទៅអតីតកាលដ៏ខ្មៅងងឹតក្រោមរបបប្រល័យពូជសាសន៍ប៉ុលពត  កាលនោះខ្មែរក្រហម បានកែប្រែ វិទ្យាល័យទូលស្លែង ទៅជាគុគពិឃាដដ៏ឃោឃៅយោងខ្នង និង ព្រៃផ្សៃបំផុត។ រីឯស្ថានភាពប្រទេសជាតិក្នុង សម័យទំនើបនេះវិញ​ សាលារៀន ដែលជាកន្លែងផ្ដល់ចំនេះដឹង ដល់សិស្សានុសិស្ស បានក្លាយទៅជាមន្ទីពេទ្យព្យាបាលជម្ងឺក្នុងមួយពព្រិចភ្នែកដ៏គួឲ្យស្រណោះជាពន់ពេកណាស់។


 

ឯកឩត្តម ឃួង ស្រេង អភិបាលក្រុងភ្នំពេញ បានអញ្ជើញទៅដល់ពិនិត្យការផ្ទាល់ នៅទីតាំងវិទ្យាល័យជាស៊ីម សាម្គី

 បើតាមអ្នករាយការណ៍ ពិសេស នៃអង្គភាព សង្គម និង បច្ចេកវិទ្យា បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង បានដឹកនាំមន្ដ្រីជំនាញ ពិសេសមន្ដ្រីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរៀបចំទីតាំងវិទ្យាល័យមួយនេះ ជាកន្លែងសម្រាកព្យាបាល ដែលមានចំនួន២០០គ្រែ។

 


គ្រែពេទ្យ សំរាប់ត្រៀបព្យាបាល អ្នកជម្ងឺកូវីដ១៩

 

គួរជម្រាបថា ក្រសួងសុខាភិបាល នៅ រសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៥៧៦នាក់ ដែលភាគច្រើនបំផុតជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៧០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣ ៦០៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៣ ០៧២នាក់, អ្នកជាសះស្បើយចំនួន ១៩៨៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១៥៩១នាក់, អ្នកស្លាប់ចំនួន ២៤នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕

 សូមអញ្ជើញទស្សនា កំរងរូបភាពសកម្មភាពនានា របស់ក្រុមការងារសាលារាជធានីភ្នំពេញ នៅខាងក្រោមនេះ៖

 















 

Comments

Popular posts from this blog

អ្នកនយោបាយម្នាក់ចេញពីមឈូស ធ្វើជាយុទ្ធវិធី ឃោសនារកសំឡេងគាំទ្រ

រន្ទះបាញ់ខែចេត្រ ផ្ដាច់ជីវិតស្ត្រីចំណាស់ម្នាក់កណ្ដាលចំការ

ម៉ាស៊ីនចំរោះទឹកនិងបន្សុទ្ធទឹក