Posts

Showing posts with the label ប្រលោមលោក និងបទចម្រៀង

បន្ទប់គ្រែតូច

Image
  ក្មេងប្រុសស្រីពិរនាក់ បានចាកចេញពីស្រុកកំណើត ជាមួយគ្នា មករកការងារធ្វើនៅភ្នំពេញ។ ដើមឡើយ ពួកគេជាសិស្សកំរិតវិទ្យាល័យ ប៉ុន្តែវត្តមានរបស់ជម្ងឺឆ្លងកូវីត១៩ បានមកដល់ប្រទេសខ្មែរ ជាបញ្ហាជាន់លើភាពក្រីក្រ បង្ខំឲ្យយុវជនយុវតី សំរេចចិត្តឈប់រៀនដោយក្តីអាល័យ។ អតីតយុវសិស្ស ជាគូស្នេហ៍នឹងគ្នា ប៉ុន្តែចំណងស្នេហ៍ក្មេងខ្ចី មិនត្រូវបានសាទរពីសំណាក់គ្រួសារទាំងសងខាងឡើយ ដោយហេតុតែ ពួកគេស្ថិតនៅជាភាពជាអនីតជននៅឡើយ។ ម្យ៉ាងដោយសារចន្ទ នាងរូបឆោមឡោមពណ៏ស្រស់ល្អ ទើបម្តាយឪពុក ចង់ទុកដាក់ជាមួយអ្នកមានទ្រព្យធន។ បំណងរបស់ភាគីគ្រួសារខាងស្រី ប្រហារចិត្តស្មោះ យុវជនឃា ដោយឈាមត្រជាក់ ត្បិតនាយជាមនុស្ស​មកពីគ្រួសារក្រីក្រ សូម្បីតែស្រែភ្លឺមួយក៏គ្មានធ្វើផង។ ១៦​ និង​១៧ឆ្នាំ នៃវត្តមានរបស់គេលើផែនដី គឺវាខ្លីខ្លាំង ​គំនិតខ្លី មិនអាចគិតអ្វីឲ្យបានវែងឆ្ងាយ រហូតលង់ក្នុងអំណាចស្នេហា ហ៊ានលះបង់គ្រប់អ្វីៗ សូម្បីតែគ្រួសារ ​និងកិត្តិយស។ សេចក្តីស្នេហាដ៏ពុះពោរ​ និមិត្តជាក្បូន សណ្តោងពួកគេរហូតមកដល់ភ្នំពេញ ក្រោយធ្វើការសំរេចចិត្តរួមគ្នាដោយតាន់តឹងបំផុតមួយ គឺសុខចិត្តចុះចោលគ្រួសារ រត់តាមបេះដូងរបស់ខ្លួនឯង។ ភ្នំពេញ​, ទីស្ថានជាទីប្រាថ្នានៃមនុស្សគ្រប់គ្នា​ ហាក់ធំល្ហល...