គ្រាប់កាំភ្លើងឥតមេត្តាមួយគ្រាប់ ផ្ដាច់ជីវិតយុវជនម្នាក់នៅនឹងកន្លែង
ខណៈពេល ដែលពលរដ្ឋគ្នាគ្រប់គ្នា កំពុងតែព្រួយបារម្ភ គ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែជម្ងឺឆ្លង កូវីត១៩ ស្រាប់តែយុវជនម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធម ក្រោមកាណុងកាំភ្លើងមច្ចុរាជ។ ក្នុងមួយពព្រិចភ្នែក បុរសពីរនាក់ក្លាយទៅជាជនរងគ្រោះ ដោយចំណោមនោះ ម្នាក់ក្លាយជាសាកសមភ្លាមៗ រីឯម្ខាងទៀត ត្រូវបានសមត្ថកិច្ចវាលខ្នោះ និងប្រឈមការចោទប្រកាន់ពីការប្រព្រឹត្តបទឳឩក្រឹដ្ឋ។
ហេតុការណ៍ បាញ់ប្រហារហូតបណ្ដាលឲ្យមនុស្សស្លាប់នេះ បានកើតឡើងនៅ វេលាម៉ោង ៨ និង២១នាទីយប់ នាបរិវេណខាងមុខទូអេធីអឹម(ATM) នៃធនាគារ អេប៊ីអេ (ABA) សាខាស្ពានអាកាសផ្សារដីហុយ។
ទីតាំងកើតហេតុ មុខធនាគារ អេប៊ីអេ (ABA) ក្បែរស្បានអាកាសផ្សារដីហុយ |
បើតាមសាក្សី នៅកន្លែងកើតហេតុ បើអះអាងចំពោះ សមត្ថកិច្ច និង អ្នកសារពត៌មានថា
មុននឹងមានការផ្ទុះអាវុធចំនួន ដំបូងឡើយមានការឈ្លោះ ប្រកែកទាស់ពាក្យសម្ដីគ្នា
រហូតមានការប្រតាយប្រតប់គ្នា រវាងជនដៃដល់ ដែលគេស្គាល់ថាជាសន្តិសុខ
របស់ធនគារ អេប៊ីអេ (ABA) ជាមួយនឹង ជនរងគ្រោះ។ បន្ទាប់ពីនោះ យុវជន រងគ្រោះ
បានដើរចេញទៅបាត់ មួយសន្ទុះធំក្រោយមក ស្រាប់តែ គេឃើញជនរងគ្រោះ ដើរតម្រង់មក ដោយមានកាន់កាំបិតចុងស្រួចភ្ជាប់នឹងដៃ។ ពេលដែលដើរមកដល់កន្លែងកើតហេតុយុវជននោះ បាន ចង្អុលមុខសន្តិសុខដែលជាជនសង្ស័យ ហើយស្រែកគំរាម ចាក់សម្លាប់ខ្លាំងៗ។ ភ្លាមៗនោះ ជនសង្ស័យ បានឆ្លើយតបវិញ ហើយទំនងជាជនរងគ្រោះខឹង ទើបដើរចូលទៅគៀកបន្តិចម្ដងៗ បើទោះជា បុរសដែលជាខ្មាន់កាំភ្លើង ភ្ជង់គំរាមបាញ់ប្រហារយ៉ាងណាក្ដី។ ការប៉ះពាពាក្យសម្ដីគ្នា កាន់តែខ្លាំងឡើង រំពេចនោះ យុវជនរងគ្រោះ ដែលទប់កំហឹងមិនបាន ក៏ស្ទុះសំដៅទៅរកគូបដិបក្ស ទាំងកំរោល ដោយឥតញញើតនឹងសេចក្ដីស្លាប់បន្តិចឡើយ។ តាមសាក្សី នៅទីតាំងកើតហេតុផ្ទាលបានបញ្ជាក់ថា ជនសង្ស័យជាមន្ត្រីប៉ូលីស និងជាសន្តិសុខផង បានបាញ់ភ្ជុចដីគំរាម២គ្រាប់ផងដែរ ប៉ុន្តែមិនឲ្យបង្អាក់សកម្មភាពយុវជនរងគ្រោះនោះបានទេ។ កំឡុងពេល ដែលដេញវាយប្រហារគ្នា ឡើងត្របាញ់ជើង ស្រាប់តែ គេឃើញយុវជននោះ បន្ថយល្បឿន ហើយចាប់ផ្ដើមទន់ជង្គង់ដួលទៅលើដីបន្តិចម្ដងៗ។ សាក្សីបានទៅពិនិត្យមើល ជនរងគ្រោះ ឃើញថាបានស្លាប់ទៅហើយ ដោយមានឈាមហូរពេញលើផ្លូវ។ តាមពិត កំឡុងពេលដេញកាប់ចាក់គ្នា ជនសង្ស័យបានបាញ់មួយគ្រាប់ ដើម្បីការពារខ្លួន ដោយមួយគ្រាប់ដ៏ប្រឡល័យ បានទម្លុះបំពង់ករជនរងគ្រោះ ហើយបណ្ដាលឲ្ដេកដួលយស្លាប់មួយរំពេច៕
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីមានការផ្ទុះអាវុធ សន្តិសុខដែលជាក្មាន់កាំភ្លើង មិនបានរត់ទៅណាទេ ដោយរង់ចាំរហូត ដល់ពេលសមត្ថកិច្ចទៅដល់ និងចាប់ឃាត់ខ្លួនតែម្ដង៕
ដើម្បីឲ្យកាន់តែជ្រាបច្បាស់ សូមលោកអ្នកទៅទស្សនា វីដេអូដែលបានមកពីកាមេរ៉ា សុវត្ថិភាព ទាំងអស់គ្នា!
សាកសពជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម |
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីមានការផ្ទុះអាវុធ សន្តិសុខដែលជាក្មាន់កាំភ្លើង មិនបានរត់ទៅណាទេ ដោយរង់ចាំរហូត ដល់ពេលសមត្ថកិច្ចទៅដល់ និងចាប់ឃាត់ខ្លួនតែម្ដង៕
ជនសង្ស័យ និង កាំភ្លើងមួយដើមដែលជា វត្ថុតាង |
សូមទស្សនាវិដេអូ ករណីផ្ទុះអាវុធ ដែលបង្ហាញដោយកាមេរ៉ាសុវត្ថិភាព
សូមចុចលើតំណភ្ជាប់ខាងក្រោមនេះដើម្បីទស្សនាវីដេអូ ករណីផ្ទុះអាវុធ
https://web.facebook.com/129000257498895/videos/749331842359129
រក្សារសិទ្ធិដោយ៖ សង្គម និង បច្ចេកវិទ្យា
https://web.facebook.com/Serviceultimated
Comments
Post a Comment