ប្រយ័ត្នបាត់ទាំងផេក អស់ទាំងលុយ! ក្បាច់បោកនេះ អាចលួចយកគណនី Facebook លួចលុយយើងទៀត

 

(Business Cambodia)៖ នាពេលបច្ចុប្បន្ននេះ មនុស្សជាច្រើនបានប្រើប្រាស់បណ្ដាញសង្គម Facebook ដើម្បីធ្វើអាជីវកម្មអនឡាញ ឬក៏ការកំសាន្តផ្សេងៗជាដើម។ ចំណែកប្រជាជនកម្ពុជា ក៏មានការយល់ដឹងច្រើនទាក់ទងជាមួយការប្រើប្រាស់ Facebook Page ដើម្បីលក់ទំនិញនៅលើអនឡាញ។ ប៉ុន្តែបងប្អូនមួយចំនួន មិនដែលបានដឹងអំពី ការបាត់បង់ផេករបស់ខ្លួន ដោយការ Hack គណនីរបស់អ្នកទាំងអស់គ្នានោះទេ។

ថ្មីៗនេះ ហ្វេសប៊ុកកំពុងមានការព្រួយបារម្ភជាខ្លាំង ក្រោយពេលបែកធ្លាយព័ត៌មានរបស់អ្នកប្រើប្រាស់រហូតដល់ ៥៣៣ លាននាក់នៅជុំវិញពិភពលោក ក្នុងនោះក៏មានបែកធ្លាយព័ត៌មានផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់នៅក្នុងប្រទសកម្ពុជាយើងផងដែរ។

យ៉ាងណាមិញប៉ុន្មានថ្ងៃនេះ មានករណីនេះកើតឡើងផ្ទាល់ ទាក់ទងនឹងការហេកហ្វេសប៊ុកជាលក្ខណៈទ្រង់ទ្រាយធំមួយ បើយោងតាមគណនីហ្វេសប៊ុករបស់លោក ហួត សុធារ៉ា ស្ថាបនិក Think E-Marketing និង Advan Auto បានឱ្យដឹងថា “ ករណីហេកទ្រង់ទ្រាយធំដែលខ្ញុំបានជួប សូមអ្នកកាន់ផេកទាំងអស់ប្រុងប្រយ័ត្ន ប្រសិនបើឃើញពាណិជ្ជកម្មនៅលើ Facebook ដូចរូបនេះ សូមកុំចុចឲ្យសោះ ។

 

នេះជាតិចនិក Phishing Attack ដើម្បីឲ្យយើងចុចចូលវេបសាយមួយដែលមាន address (telegramforbusiness.org ​ឥឡូវនេះវាបានដាក់វេបសាយថ្មីជំនួសហើយគឺ telegramadvertiser.org ដូចក្នុងរូប) បន្ទាប់មកវេបសាយនេះរៀបរាប់ថា telegram បានបញ្ចេញមុខងារថ្មីហៅថា Adgram ដែលអាចប្រើសម្រាប់ប្រូម៉ូតពាណិជ្ជកម្ម ។

នៅពេលដែលខ្ញុំបានទាញយកកម្មវិធីមួយដែលមានឈ្មោះថា Adgram មកដំឡើងវាក៏មិនមានអ្វីទេ តែការពិតវាជា Backdoor Code ដែលគ្រប់គ្រងទៅលើកុំព្យូទ័ររបស់ខ្ញុំ ហើយគេបានចូលទៅគ្រប់គ្រង Facebook Account របស់ខ្ញុំ និងបានយក Business Account របស់ខ្ញុំចំនួន 10 account ហើយវាប្រើលុយក្នុង Ad Account របស់ខ្ញុំទៅប៊ូសផុស (ដូចបង្ហាញក្នុងរូប) ដើម្បីទាញអ្នកផ្សេងឲ្យចាញ់បោក Phishing Attack បន្ត (វានឹង Target អ្នកកាន់ផេកទាំងអស់)

វានឹងចំណាយលុយយើងប៊ូសផុស ១ ថ្ងៃ $500 ហើយវាប៊ូសម្តង 4-5 post អញ្ចឹង ១ ថ្ងៃយើងអាចចំណាយលុយ $2000 ករណីនេះមិនមែន Hack Facebook ទេ គឺ Hack computer ហើយគ្រប់គ្រងអ្វីគ្រប់យ៉ាងនៅក្នុងកុំព្យូទ័ររបស់យើង”។ 






លោកក៏បានប្រាប់ពីដំណោះស្រាយ ក្នុងការដោះស្រាយរឿងទាំងនេះចំនួន ៣៖

ទី១. ប្រើ Anti Virus Scan រក Backdoor

ទី២. Reset Computer ទៅ Factory Reset (លុយគ្រប់យ៉ាងដូច Setup Window ថ្មី)

ទី៣. ឆាតទៅ Facebook Support

ដូច្នេះហើយសូមបងប្អូន មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះសម័យកាលកូវីដ១៩នេះ កំណើននៃការប្រើប្រាស់អ៊ីនធើណេតមានការកើនឡើងខ្លាំង ហើយចំនួននៃការឆបោកតាមប្រព័ន្ធអ៊ីនធើណេតក៏កំពុងតែមានសន្ទុះខ្លាំងដូចគ្នា។ 


ប្រភព៖ Business Cambodia

ផ្សព្វផ្សាយបន្តដោយ៖ សង្គម និង បច្ចេកវិទ្យា
https://web.facebook.com/Serviceultimated

Comments

Popular posts from this blog

អ្នកនយោបាយម្នាក់ចេញពីមឈូស ធ្វើជាយុទ្ធវិធី ឃោសនារកសំឡេងគាំទ្រ

រន្ទះបាញ់ខែចេត្រ ផ្ដាច់ជីវិតស្ត្រីចំណាស់ម្នាក់កណ្ដាលចំការ

ម៉ាស៊ីនចំរោះទឹកនិងបន្សុទ្ធទឹក