Posts

Showing posts with the label សង្គម និង នយោបាយ

សម្តេច ហេង សំរិន ផ្ញើសារជូនពរប្រជាពលរដ្ឋខ្មែរ

Image
 (ភ្នំពេញ)៖ ក្រៅពីគុណបំណាច់ ដ៏ធ្ងន់មិនអាចកាត់ថ្លៃ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជាតិមាតុភូមិ ជាពិសេស ការរំដោះជាតិ ចេញផុតពីក្រញ៉ាំបនប្រល័យពូជសាសន៍ខ្មែរក្រហម ប្រមុខនៃរាជរដ្ឋាភិបាលដ៏មានប្រជាប្រិយភាព បាននឹងកំពុងបន្ត ធ្វើយ៉ាងណា ឲ្យប្រទេសជាតិរីកចំរើនទៅមុខជាលំដាប់។ ទោះបីស្ថានបច្ចុប្បន្ន ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងតែជួបនឹងវិបត្តិកូវីត១៩យ៉ាងណាក្ដី ក៏ថ្នាក់ដឹកនាំរបស់យើង កំពុងតែបង្ហាញឲ្យសាធារណៈមតិបានឃើញថា ក្នុងការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ​។ យើងបានរក្សាស្ថានភាពស្រុកទេស ឲ្យស្ថិតក្នុងស្ថានភាពនឹងធឹង តាមរយៈការបញ្ជៀសនូវកំណើនអ្នកឆ្លងកូវីត១៩ និង អ្នកស្លាប់ ឲ្យស្ថិតក្នុងកំរិតទាបបំផុត បើធៀបទៅនឹងប្រទេសនានាលើភពិភពលោក។ ស្ថិតក្នុងបរិយាកាសដ៏តានតឹង ប្រមុខដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមយ៉ាងកក់ក្ដៅ ជាមួយប្រជាពលរដ្ឋ ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំង នឹងកូវីត១៩ តាមរយៈសកម្មភាពផ្សេងៗ ជាពិសេសការ ជំរុញឲ្យក្រុមគ្រូពេទ្យបំរើសេវាព្យាបាលដោយយកចិត្តទុកដាក់បំផុត។ ក្រៅពីនេះ ការឩបត្ថម្ភគាំពារផ្សេងៗ បាននឹងកំពុងអនុវត្តដោយមន្ត្រីរដ្ឋ ជាបន្តបន្ទាប់ ក្នុងនោះវិធានការ សម្រាលទុក្ខលំបាកផ្នែកហិរញ្...

រន្ទះបាញ់ខែចេត្រ ផ្ដាច់ជីវិតស្ត្រីចំណាស់ម្នាក់កណ្ដាលចំការ

Image
 ហេតុការណ៍គ្រោះធម្មជាតិមានភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្ត្រាក់ឃ្លាំង ស្តុកទំនិញមួយកន្លែង បានបាក់រលំធ្វើឱ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ!!! ---------------------------------------------------------------------- ខេត្តបាត់ដំបង៖ រសៀលថ្ងៃទី ១១ខែមេសាឆ្នាំ២០២១ មានករណីភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្ត្រាក់និងផ្គរន្ទះផងនោះ បានវាយប្រហារទៅ លើឃុំ ចំនួនពីរក្នុងស្រុកសំពៅលូន បណ្តាលអោយខូចខាតឃ្លាំងស្តុកទំនិញមួយកន្លែង និងមនុស្ស០១នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មផងដែរ។    ទីតាំងទី០១កើតឡើងនៅចំណុចភូមិវាលវង់ ឃុំតាស្ងា ស្រុកសំពៅលូន បណ្ដាល អោយរបើក ប៉ើង ឃ្លាំងសម្រាប់ស្តុកទំនិញកសិផលមួយកន្លែងទំហំ ២០ម៉ែត្រX ៣០ម៉ែត្រ ធ្វើអំពីដែក ប្រក់ស័ង្កសី ខូចខាតទាំងស្រុង ដែលមានម្ចាស់ឈ្មោះ រង សារឹម ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំ នៅក្នុងក្រុមទី៤ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ទីតាំងទី២កើត ឡើងនៅចំណុចដំណាកចាម ស្តិតក្នុងភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅ លូន មានករណីរន្ទះបាញ់បណ្តាលអោយស្ត្រី០១នាក់ស្លាប់ភ្លាមៗ ខណៈដែល ជនរងគ្រោះ កំពុង ដាំដំឡូងនៅកណ្តាលចំការពេលមេឃកំពុងភ្លៀង ដែលជនរងគ្រោះមានឈ្មោះ ឌៀប កឿន ភេទស្រី អាយ...

នាយក WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក គាំទ្រចំណាត់ការរបស់សម្តេចតេជោ ហ៊ុន សែន បិទការធ្វើដំណើរឆ្លងខេត្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

Image
(ភ្នំពេញ)៖ នាយកអង្គការសុខភាពពិភពលោក ( WHO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Takeshi Kasai បានសម្តែងការគាំទ្រមុតមាំចំពោះការសម្រេចចិត្តដ៏លំបាករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសម្រេចបិទការធ្វើដំណើរឆ្លងខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ លោក បានមើលឃើញថា ការបិទចរាចរណ៍ឆ្លងខេត្ត គឺជាវិធានការចាំបាច់ក្នុងការរាំងខ្ទប់ការចម្លងជំងឺកូវីដ១៩។ ការគាំទ្ររបស់នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករូបនេះ បានស្តែងឡើងតាមរយៈលិខិតមួយច្បាប់ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១កន្លងទៅ។ លិខិតដែល Fresh News ទទួលបាននៅថ្ងៃទី១២ ខែមេសា លោក Takeshi Kasai បានលើកឡើងថា បុណ្យចូលឆ្នាំខ្មែរ គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយ នៅក្នុងវប្បធម៌ខ្មែរដែលជាឱកាសមួយនាំឱ្យគ្រួសារបានជួបជុំគ្នា ហើយធ្វើការឆ្លុះបញ្ចាំងពីឆ្នាំចាស់ដែលបានកន្លងផុតទៅ ក៏ដូចជាអបអរក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា សម្រាប់ឆ្នាំថ្មីខាងមុខ។ តែទោះជាយ៉ាងណាក៏ដោយ ដូចដែលបានឃើញកើតឡើងនៅបណ្តាប្រទេសដទៃទៀត ការប្រារព្ធពិធីបែបនេះ មានហានិភ័យខ្ពស់ក្នុងការចម្លងវីរុសនៅទូទាំងប្រទេស។ ហានិភ័យ គឺកាន់តែធ្ងន់ធ្ងរទៅទៀត នៅពេល...

ទៅធនាគារប្រយ័ត្នផង! បុគ្គលិកអេស៊ីលីដា៤នាក់ឆ្លងកូវីដ១៩

Image
  ​​ បងប្អូនទៅទទួលសេវានៅធនាគារសូមប្រយ័ត្នផង ខណៈ មុននេះបន្តិចរដ្ឋបាលរាជធានីភ្នំពេញ​​បានឲ្យបង្ហាញពីអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១១៦នាក់នៅទីក្រុងភ្នំពេញ ដោយក្នុងនោះមានបុគ្គលិកធនាគារ អេស៊ីលីដាចំនួន៤នាក់វិជ្ជមានកូវីដ១៩ផងដែរ។ ​ ​បុគ្គលិកធនាគារ អេស៊ីលីដាចំនួន៤ដែលឆ្លងកូវីដ១៩នេះគឺកំពុងបម្រើការនៅ ធនាគារអេស៊ីលីដា សាខាគីឡូម៉ែត្រលេខ៦ ខណ្ខណ្ឌឫស្សីកែវមានឈ្មោះនិងអាសយដ្ឋានស្នាក់នៅដូចខាងក្រោម៖  ១. ហាស់ សុវណ្ណធី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីកន្លែងស្នាក់នៅ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ  ២. អុល សុខា ភេទប្រុស អាយុ២៧ឆ្នាំ មានទីកន្លែងស្នាក់នៅ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ  ៣. ផេង សែម សុភ័ក្រ ភេទប្រុស អាយុ៤០ឆ្នាំ មានទីកន្លែងស្នាក់នៅ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ  ៤. សុទ្ធ សំអៀន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីកន្លែងស្នាក់នៅ នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោល  ដូច្នេះបើប្អូនណាធ្លាប់មានប្រាស្រ័យទាក់ទងជាមួយនឹងបុគ្គលិកធនាគារអេស៊ីលីដាដូចដែលបានរៀបរាប់ខាងលើនេះ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាប់និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទ...

កូរ៉េខាងត្បូង បង្ហាញគំរូយន្តហោះចម្បាំងដែលផលិតក្នុងស្រុកជាលើកដំបូង

Image
(កូរ៉េខាងត្បូង)៖ នៅថ្ងៃទី៩ ខែមេសា បានដាក់តាំងគំរូយន្តហោះចម្បាំងប្រភេទ KF-21 Boramae ដែលផលិតនៅក្នុងស្រុកជាលើកដំបូង។ យន្តហោះចម្បាំងប្រភេទនេះ នឹងប្រើប្រាស់សាក ល្បងនៅ ក្នុងឆ្នាំ ២០២២ខាងមុខ ហើយទាមទារអភិវឌ្ឍឱ្យចប់សព្វគ្រប់នៅត្រឹមឆ្នាំ ២០២៦ ឯណោះ។ លោកមូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង នាទីក្រុងSacheon យន្តហោះចម្បាំង KF-21 Boramae ត្រូវបានដាក់បង្ហាញជាលើកដំបូង នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Korea Aerospace។ យន្តហោះដែលមានពណ៌ប្រផេះមួយនេះ ត្រូវបានអភិវឌ្ឍក្រោមគម្រោងរបស់កូរ៉េខាងត្បូងមួយ ដែលចំណាយទឹកប្រាក់ ៧,៩ពាន់លានដុល្លារដើម្បីជំនួសយន្តហោះចម្បាំង F-4 និង F-5។    យន្តហោះចម្បាំង ដែលជាផលិតផលក្នុងស្រុកមួយនេះ មានទម្ងន់ ៧៧០០គីឡូក្រាម និងមានកន្លែងដាក់មីស៊ីល ឬអាវុធផ្សេងៗចំនួន ១០កន្លែង ហើយថែមទាំងមានសមត្ថភាពហោះបាន ២,២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap យន្តហោះប្រភេទនេះ អាចហោះបានចម្ងាយ  ២៩០០គីឡូម៉ែត្រ។    នៅក្នុងពិធីដាក់បង្ហាញនេះ ទីភ្នាក់ងារលទ្ធកម្មយោធា បានអះអាងថា ការដាក់បង្ហាញយន្តហោះចម្បាំងប្រភេទថ្មីនេះ គឺជាជំហានដ៏សំខាន...

អ្នកនយោបាយម្នាក់ចេញពីមឈូស ធ្វើជាយុទ្ធវិធី ឃោសនារកសំឡេងគាំទ្រ

Image
  (មិកស៊ិក)៖ យោងតាមការផ្សាយរបស់ AFP វាពិតជារឿងគួរឲ្យភ្ញាក់ផ្អើលណាស់ ដោយសារតែលោក Carlos Mayorga  ជាបេក្ខជនសភាជាន់ទាបម្នាក់ពីគណបក្ស Encuentro Solidario (ជំនួបសាមគ្គី) ប្រចាំរដ្ឋ Chihuahua  បានចេញពីក្នុងមឈូសលាបពណ៌មាសមួយ។ តាមរយៈសកម្មភាពដ៏កម្រនេះ លោកចង់ផ្ញើសារទៅ កាន់បណ្តាអ្នកនយោបាយថា ការសម្រេចចិត្តខុសរបស់ពួកគេនាំឲ្យប្រជាជនស្លាប់។   យុទ្ធនាការឃោសនារបស់លោក Mayorga បានចាប់ផ្តើមនៅលើស្ពានមួយនាព្រំប្រទល់ក្រុង Ciudad Juarez រដ្ឋ Chihuahua ជាមួយនឹងក្រុង El Paso រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ លោកមានជំនួយការជាច្រើននាក់ដែលសែងមឈូស និងកាន់បាច់ផ្កា ដើម្បីឲ្យពលរដ្ឋម៉ិកស៊ិកទាំងអស់ផ្តោតអារម្មណ៍លើចំនួនមនុស្សដែលស្លាប់កាន់តែច្រើនឡើងនៅប្រទេសក្នុងតំបន់អាមេរិកខាងជើងមួយនេះ។   សកម្មភាព លោក Carlos Mayorgaងើបចេញពីក្ដាឈូស     គិតត្រឹមថ្ងៃទី៩ ខែមេសា នេះ ម៉ិកស៊ិកមានអ្នកឆ្លងជិត២,៥លាននាក់ដោយស្ថិតនៅលំដាប់ទី១៤លើពិភពលោក ប៉ុន្តែជាប្រទេសទី៣ដែលមានអ្នកស្លាប់ច្រើនជាងគេ ពោលគឺរហូតដល់ទៅជាង២០ម៉ឺននាក់ បន្ទាប់សហរដ្ឋអាមេរិក ជាង៥៧ម៉ឺននាក់ និងប្រេស៊ីល ជាង៣៤,៥ម៉ឺននាក់។   ទាក់ទងនឹងករណីស្លាប...

មួយទៀតហើយ! ស្ត្រីចំណាស់ម្នាក់ បានទទួលមរណៈភាពដោយសារជម្ងឺកូវីត១៩

Image
(ភ្នំពេញ) នៅថ្ងៃទី០៩ ខែ មេសា ឆ្នាំ២០២១ មានស្រ្តីវ័យ៥៥ឆ្នាំម្នាក់ ដែលរស់នៅទីក្រុងភ្នំពេញ បានបាត់បង់ជីវិត ដោយសារជម្ងឺកូវីត១៩។  នេះជាពត៌មាន ផ្លូវការ ដោយទទួលបានពី ក្រសួងសុខាភិបាល ដែលបានប្រកាសឲ្យបានដឹងនៅថ្ងៃសុក្រនេះ។ បើតាមពត៌មានពីមន្ត្រីសុខាភិបាល បានឲ្យដឹងថា ស្ត្រីចំណាស់ដែលបានស្លាប់នេះ ត្រូវបានរកឃើញវិជ្ជមានកូវីត១៩ តាំងពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ មកម្លេះ។ "អ្នកជម្ងឺមានរោគ ទឹកនោមផ្អែម , មានជម្ងឺថ្លើមធ្ងន់ធ្ង និង មានអក្ការៈពិបាកដកដង្ហើម ដោយសារតែ កូវីត១៩ (COVID19)," នេះបើយោងតាមការបញ្ជាក់របស់ក្រសួង។ មកដល់ពេលនេះ, កម្ពុជា មានអ្នកជម្ងឺស្លាប់បាត់បង់ជីវិតដោយសារតែ កូវីត១៩ ចំនួន២៥ករណីហើយ៕    Phnom Penh (FN), Apr. 9 – A 55-year-old Cambodian woman living in Phnom Penh died of COVID19 on 9 April 2021, according to the Ministry of Health's announcement dated Friday. The woman was tested positive of COVID19 on 30 March 2021. "The patient had diabetes, severe lung disease and respiratory crisis attacked by COVID19," the ministry confirmed. To date, Cambodia has registered 25 cases ...

អាមេរិក រងចោទពីបទ ជាមេឃ្លោងការបញ្ឆេះសង្រ្គាម នៅលើពិភពលោក នាសតវត្សទី២១នេះ

Image
 (ប៉េកាំង)៖ សមាគមសិក្សាស្រាវជ្រាវអំពីសិទ្ធិមនុស្សរបស់ប្រទេសចិន បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា «សង្គ្រាមឈ្លានពានបរទេសរបស់អាមេរិក បានបង្កជាគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ» ដោយលើកឧទាហរណ៍ពីសង្គ្រាមឈ្លានពានមួយចំនួន ដែលបំផុសឡើងដោយអាមេរិក បន្ទាប់ពីសង្គ្រាមលោកលើកទី២ ក្នុងន័យលាតត្រដាងសកម្មភាពដ៏អាក្រក់របស់អាមេរិក ដែលយក «ការធ្វើអន្តរាគនម៍បែបមនុស្សធម៌» ធ្វើជាលេស ដើម្បីបំផុសសង្គ្រាមឈ្លានពានប្រទេសដទៃ។ អត្ថបទបានវិភាគយ៉ាងស៊ីជម្រៅថា សង្គ្រាមទាំងនេះមិនត្រឹមតែបានផ្តាច់ជីវិត យោធាជាច្រើនប៉ុណ្ណោះទេ ថែមទាំងបានបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរបួសយ៉ាងច្រើនសន្ធឹក ព្រមនិងបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ក្នុងកម្រិតធ្ងន់ធ្ងន់ក្រៃលែង ដែលបង្កជាគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ បើតាមស្ថិតិមិនទាន់ពេញលេញដែលលើកឡើងក្នុងអត្ថបទនេះ គិតពីពេលបញ្ចប់សង្គ្រាមលោកលើកទី២ រហូតដល់ឆ្នាំ២០០១ ក្នុងចំណោមការប៉ះទង្គិចដោយកម្លាំងប្រដាប់អាវុធចំនួន ២៤៨ លើកនៅក្នុងតំបន់ចំនួន ១៥៣ នៅទូទាំងពិភពលោក អាមេរិកជាអ្នកបំផុសឡើងរហូតដល់ទៅ ២០១ លើក។ អត្ថបទបានលាតត្រដាងថា ប្រតិបត្តិការយោធានាំឱ្យកើតមានវិបត្តិមនុស្សធម៌ ដែលមានប្រភពចេញពីគំនិតអនុត្តរភាពរបស់អា...

ក្នុងមួយពព្រិចភ្នែក វិទ្យាល័យជាស៊ីមសាម្គី បានប្រែក្លាយជា មន្ទីពេទ្យបាត់ទៅហើយ!

Image
 (ភ្នំពេញ)៖ វាពិតជាពេលវេលាដ៏តានតឹងមួយ ចំពោះកម្ពុជា និង ពិភពលោកទាំងមូល ក្នុងបរិបទកូវីដ ១៩ ដែលកំពុងនឹងបន្ត រាតត្បាត គ្រប់តំបន់នៃ ផែនដី។ មិនខុសគ្នា កម្ពុជា កំពុងតែទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ចំពោះសុខមាលភាព សេរីភាព និងជីវភាព ប្រជាជនដោយសារតែវិបត្តិកូវីត។ អ្វីៗត្រូវបានប្ដូរផ្លាស់ តម្រូវទៅតាម ចរន្តពិភពលោក និងខ្សែញាក់របស់ជម្ងឺឆ្លង ដ៏សាហាវមួយនេះ។ ដោយឡែក នៅថ្ងៃនេះ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសំរេចយកវិទ្យាល័យជាស៊ីមសាមគ្គី ជាកន្លែងសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ក្រោយសន្ទុះនៃការឆ្លងរីករាលដាលនៅរាជធានីភ្នំពេញ កាន់តែខ្លាំង។ វាពិតជាគួឲ្យសង្វេគណាស់ បើយើងក្រឡេកមើលទៅអតីតកាលដ៏ខ្មៅងងឹតក្រោមរបបប្រល័យពូជសាសន៍ប៉ុលពត  កាលនោះខ្មែរក្រហម បានកែប្រែ វិទ្យាល័យទូលស្លែង ទៅជាគុគពិឃាដដ៏ឃោឃៅយោងខ្នង និង ព្រៃផ្សៃបំផុត។ រីឯស្ថានភាពប្រទេសជាតិក្នុង សម័យទំនើបនេះវិញ​ សាលារៀន ដែលជាកន្លែងផ្ដល់ចំនេះដឹង ដល់សិស្សានុសិស្ស បានក្លាយទៅជាមន្ទីពេទ្យព្យាបាលជម្ងឺក្នុងមួយពព្រិចភ្នែកដ៏គួឲ្យស្រណោះជាពន់ពេកណាស់។   ឯកឩត្តម ឃួង ស្រេង អភិបាលក្រុងភ្នំពេញ បានអញ្ជើញទៅដល់ពិនិត្យការផ្ទាល់ នៅទីតាំងវិទ្យាល័យជាស៊ីម សាម្គី  បើតាមអ្...

គ្រាប់កាំភ្លើងឥតមេត្តាមួយគ្រាប់ ផ្ដាច់ជីវិតយុវជនម្នាក់នៅនឹងកន្លែង

Image
 ខណៈពេល ដែលពលរដ្ឋគ្នាគ្រប់គ្នា កំពុងតែព្រួយបារម្ភ គ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែជម្ងឺឆ្លង កូវីត១៩  ស្រាប់តែយុវជនម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធម ក្រោមកាណុងកាំភ្លើងមច្ចុរាជ។ ក្នុងមួយពព្រិចភ្នែក បុរសពីរនាក់ក្លាយទៅជាជនរងគ្រោះ ដោយចំណោមនោះ ម្នាក់ក្លាយជាសាកសមភ្លាមៗ រីឯម្ខាងទៀត ត្រូវបានសមត្ថកិច្ចវាលខ្នោះ និងប្រឈមការចោទប្រកាន់ពីការប្រព្រឹត្តបទឳឩក្រឹដ្ឋ។ ហេតុការណ៍ បាញ់ប្រហារហូតបណ្ដាលឲ្យមនុស្សស្លាប់នេះ បានកើតឡើងនៅ វេលាម៉ោង ៨ និង២១នាទីយប់ នាបរិវេណខាងមុខទូអេធីអឹម(ATM) នៃធនាគារ អេប៊ីអេ (ABA) សាខាស្ពានអាកាសផ្សារដីហុយ។ ទីតាំងកើតហេតុ មុខធនាគារ អេប៊ីអេ (ABA) ក្បែរស្បានអាកាសផ្សារដីហុយ  បើតាមសាក្សី នៅកន្លែងកើតហេតុ បើអះអាងចំពោះ សមត្ថកិច្ច និង អ្នកសារពត៌មានថា មុននឹងមានការផ្ទុះអាវុធចំនួន ដំបូងឡើយមានការឈ្លោះ ប្រកែកទាស់ពាក្យសម្ដីគ្នា រហូតមានការប្រតាយប្រតប់គ្នា រវាងជនដៃដល់ ដែលគេស្គាល់ថាជាសន្តិសុខ របស់ធនគារ អេប៊ីអេ (ABA) ជាមួយនឹង ជនរងគ្រោះ។ បន្ទាប់ពី​នោះ យុវជន រងគ្រោះ បានដើរចេញទៅបាត់ មួយសន្ទុះធំក្រោយមក ស្រាប់តែ គេឃើញជនរងគ្រោះ ដើរតម្រង់មក ដោយមានកាន់កាំបិតចុងស្រួចភ្ជាប់នឹងដៃ។ ពេលដែលដើ...