អ្នកនយោបាយម្នាក់ចេញពីមឈូស ធ្វើជាយុទ្ធវិធី ឃោសនារកសំឡេងគាំទ្រ

 (មិកស៊ិក)៖ យោងតាមការផ្សាយរបស់ AFP វាពិតជារឿងគួរឲ្យភ្ញាក់ផ្អើលណាស់ ដោយសារតែលោក Carlos Mayorga  ជាបេក្ខជនសភាជាន់ទាបម្នាក់ពីគណបក្ស Encuentro Solidario (ជំនួបសាមគ្គី) ប្រចាំរដ្ឋ Chihuahua  បានចេញពីក្នុងមឈូសលាបពណ៌មាសមួយ។ តាមរយៈសកម្មភាពដ៏កម្រនេះ លោកចង់ផ្ញើសារទៅ កាន់បណ្តាអ្នកនយោបាយថា ការសម្រេចចិត្តខុសរបស់ពួកគេនាំឲ្យប្រជាជនស្លាប់។

 
យុទ្ធនាការឃោសនារបស់លោក Mayorga បានចាប់ផ្តើមនៅលើស្ពានមួយនាព្រំប្រទល់ក្រុង Ciudad Juarez រដ្ឋ Chihuahua ជាមួយនឹងក្រុង El Paso រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ លោកមានជំនួយការជាច្រើននាក់ដែលសែងមឈូស និងកាន់បាច់ផ្កា ដើម្បីឲ្យពលរដ្ឋម៉ិកស៊ិកទាំងអស់ផ្តោតអារម្មណ៍លើចំនួនមនុស្សដែលស្លាប់កាន់តែច្រើនឡើងនៅប្រទេសក្នុងតំបន់អាមេរិកខាងជើងមួយនេះ។
 
សកម្មភាព លោក Carlos Mayorgaងើបចេញពីក្ដាឈូស
 
 
គិតត្រឹមថ្ងៃទី៩ ខែមេសា នេះ ម៉ិកស៊ិកមានអ្នកឆ្លងជិត២,៥លាននាក់ដោយស្ថិតនៅលំដាប់ទី១៤លើពិភពលោក ប៉ុន្តែជាប្រទេសទី៣ដែលមានអ្នកស្លាប់ច្រើនជាងគេ ពោលគឺរហូតដល់ទៅជាង២០ម៉ឺននាក់ បន្ទាប់សហរដ្ឋអាមេរិក ជាង៥៧ម៉ឺននាក់ និងប្រេស៊ីល ជាង៣៤,៥ម៉ឺននាក់។
 
ទាក់ទងនឹងករណីស្លាប់ដោយសារប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅម៉ិកស៊ិក ចំនួនមានដល់ទៅជាង៣០ម៉ឺននាក់ ពោលគឺចាប់តាំងពីរដ្ឋាភិបាលពង្រាយកម្លាំងទ័ពសម្រាប់សង្គ្រាមប្រឆាំងគ្រឿងញៀនចាប់តាំងពីឆ្នាំ២០០៦មក។
 
យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅម៉ិកស៊ិក នាពេលបច្ចុប្បន្ននេះ មានសភាពតានតឹងយ៉ាងខ្លាំង ដោយសារហិង្សានយោបាយ ហើយបេក្ខជន១៦ហើយដែលត្រូវបានសម្លាប់​ នេះបើយោងតាម AFP៕
 

Comments

Popular posts from this blog

រន្ទះបាញ់ខែចេត្រ ផ្ដាច់ជីវិតស្ត្រីចំណាស់ម្នាក់កណ្ដាលចំការ

ម៉ាស៊ីនចំរោះទឹកនិងបន្សុទ្ធទឹក