លោក ដាញ់ ហុង ដើមកំណើតខ្មែរកម្ពុជាក្រោម ជាមួយនឹងស្នាដៃដ៏អស្ចារ្យ សំរាប់កូនខ្មែរ
សំរាប់អ្នកដែលរៀន អំពីបច្ចេកវិទ្យា ប្រាកដជាស្គាល់ហើយ អ្វីទៅជា ហ្វន់ខ្មែរយូនីកូដ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទួលាយ ក្នុងវិស័យការងារ និង សិក្សាផងដែរ។ ពាក្យចាស់ លោកពោលថា ផឹកទឹក ឲ្យនឹកដល់ប្រភព ដូច្នេះហើយដើម្បីសម្ដែងនូវការស្ងប់ស្ងែង និងការគោរពដល់ម្ចាស់ស្នាដៃ ដែលបានលះបង់ពេលវេលា និងថវិកា ក្នុងការស្រាវជ្រាវ បង្កើតបានជាលទ្ធកម្ម តំកល់ទុកជាប្រយោជន៍ដល់មនុស្សជាតិ ក្រុមការងារយើងខ្ញុំ និង លើកយក រឿងរឿងនៃការបង្កើត ហ្វន់អក្សរខ្មែរយូនីកូដនេះ មកផ្សព្វផ្សាយម្ដងទៀត។ ក្រុមការងារ សង្គម និង បច្ចេកវិទ្យា បានសម្រង់សម្ដី របស់លោក ថាច់ ឡុក ( Thach Lok )ដែលបាន បង្ហោះ លើគណនេយ្យហ្វេសប៊ុក របស់លោក ដោយមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖ អ្នកបង្កើតហ្វន់អក្សរខ្មែរយូនិកូដ For Making Khmer UNICODE លោកដាញ់ហុង គាត់មានកំណើត ជាខ្មែរក្រោម អ្នកស្រុកកោះដូង ខេត្តពលលាវ កម្ពុជាក្រោម ដែលជាអ្នកបង្កើត ហ្វន់អក្សរខ្មែរ យូនិកូដឡើងមុនតំបូងគេបង្អស់ សម្រាប់ឱ្យខ្មែរយើងបានប្រើប្រាស់ធ្វើជាយានផ្លូវការសាធារណៈ ក្នុងការសរសេរកំណត់សម្គាល់ ចំណាំទៅលើវត្ថុផ្សេងៗ លុះដល់សព្វថ្ងៃនេះ ។ លោក ដាញ់ ហុង ស្ថាបនិកខ្មែរ ដែលបានបង្កើតហ្វន់យូនីកូដ ហើយរូបភាពកំព្យូ...